ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពក្រុមការងារហិរញ្ញវត្ថុគ្រប់គ្រងអាជីវកម្មដីក្រហម និងថ្ម និងកិច្ចប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងសហការបើកអាជីវកម្មកាយដីក្រហម និងថ្ម នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារហិរញ្ញវត្ថុគ្រប់គ្រងអាជីវកម្មដីក្រហម និងថ្ម នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ផងដែរ៕