General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៦ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៩គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ៣០៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧១គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១១៣គ្រឿង និងម៉ូតូ ២៥៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ ថ្ងៃ ពីថ្ងៃទី១-១៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,០៣៨គ្រឿង, រថយន្តធំ ១២៦គ្រឿង, រថយន្តតូច ២,៤៤៣គ្រឿង, ម៉ូតូ ៤,៤៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៣៨១គ្រឿង, រថយន្តធំ ៧៦គ្រឿង, រថយន្តតូច ១,៧៥៣គ្រឿង និងម៉ូតូ ៣,៥៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕