General Commissariat of National Police
.

ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅស្រុកកំរៀង

Loading

បាត់ដំបង៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៦:០០នាទីយប់ នៅចំណុចក្រុមទី០៦ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ០៥ម៉ែត្រ x ០៦ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី របស់ម្ចាស់ផ្ទះឈ្មោះ មឿង រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។ សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ០១ខ្នង និងឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង ។ ករណីនេះដែរកម្លាំងនគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕