General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕