កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការក្រុងកំពង់ឆ្នាំង សាលាក្រុង សន្តិសុខ ផ្សារលេីសរុប០៩នាក់ បានចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់ នៅមុខផ្សារលើ បានចំនួន២៥កន្លែង, រៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន១៧កន្លែង, រៀបចំមធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទ ដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈឲ្យចូលចតក្នុងទីចំណត បានចំនួន១២គ្រឿង(រថយន្តតាក់ស៊ី១០គ្រឿង រថយន្តដឹកទំនិញ០១គ្រឿង រថយន្តក្រុង០១គ្រឿង)៕