General Commissariat of National Police
.

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការ ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំ ដែលបានទទួលមរណៈភាព

Loading

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំ លោក អធិការរង នាយផ្នែកនាយប៉ុស្តិ៍ រងផ្នែក រងប៉ុស្តិ៍ និងមន្ត្រីសរុបចំនួន ២២រូប បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោស្នងការ សរុបចំនួន ១,៥០០,០០០រៀល (មួយលានប្រាំសែនរៀល) មកប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទានកាំ ដែលបានទទួលមរណភាព នៅភូមិ ប៉ុស្តិ៍ចាស់ ឃុំ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះដែរ លោកវរសេនីយ៍ទោ ទេព រដ្ឋា សូមសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំក្តុកក្តួល សោកសៅ និងស្តាយស្រ ណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុតគ្រួសារសព លោកអនុសេនីយ៍ត្រី ហូ ឧត្តម ត្រូវជាកូន នៃគ្រួសារសព បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអាយុ ២៧ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ត្រី ហូ ឧត្តម បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕