General Commissariat of National Police
.

នគរបាលស្រុកស្វាយជ្រំ អប់រំក្មេងទំនើងជិះម៉ូតូបង្ហោះ

Loading

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែធ្នូ ២០២៤ វេលាម៉ោង១០៖២៥នាទី នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងជិះម៉ូតូបង្ហោះ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិឫស្សជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ពេលទទួលព័ត៌មានបានកម្លាំងជំនាញស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចុះស្រាវជ្រាវដល់កន្លែងហេតុ ទើបកំណត់មុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូបង្ហោះ បានចំនួន០៤នាក់
១.ឈ្មោះសុផុន រក្សា ភេទប្រុស អាយុ១៤ ឆ្នាំមុខរបរសិស្សរៀនថ្នាក់ទី៨Dមានទីលំនៅភូមិឫស្សីទទឹងឃុំក្រោលគោ
២.ឈ្មោះឈឿន សុវណ្ណឌីភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៨Cមានទីលំនៅភូមិឃួចឃុំក្រោលគោ
៣.ឈ្មោះតឹង តូម៉ន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៨Dមានភូមិឫស្សទទឹង ឃុំក្រោលគោ
៤.ឈ្មោះសឿម ស៊ាកហេន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនថ្នាក់៩Dមានទីលំនៅភូមិគោកកណ្តោល ឃុំក្រោលគោ
ចំពោះ ១.ឈ្មោះថេន ចាន់សីហា ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្សរៀនថ្នាទី៩ Aមានទីលំនៅភូមិក្រោលគោ ឃុំក្រោលគោ
២.ឈ្មោញថៃ សុខ ហេង ភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្សរៀនថ្នាក់៩Cមានទីលំនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ទាំង៦នាក់រៀននៅសាលាអនុវិទ្យាល័យហ៊ុនសែនក្រោលគោ ។

ពេលស្រាវជ្រាវកំណត់ មុខសញ្ញាក្មេងទំនើងបានហើយ សមត្ថកិច្ចយើង បានចុះទៅសហការជាមួយ លោកនាយកសាលា អនុវិទ្យាល័យហ៊ុនសែនក្រោលគោ អញ្ជើញសិស្សសាលាដែលពាក់ពន្ធនិងក្មើងទំនើងបង្ហោះម៉ូតូ ដែលមានឈ្មោះខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើង ដែលជាសិស្សសាលា ១.ឈ្មោះសុផុន រក្សា ២.ឈ្មោះឈឿន សុវណ្ណឌី ៣.ឈ្មោះតឹង តូម៉ន ៤.ឈ្មោសឿម ស៊ាកហេន បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៦.១២.២០២០៤ វេលាម៉ោង១៣.០០នាទី ពេលពួកខ្លួនចេញពីរៀនទៅដល់ផ្ទះ បានដោះខោអាវរៀនចេញ បន្ទាប់មកបានតេទូរស័ព្ទរកគ្នាបបួលគ្នាជិះម៉ូតូដើរលេង រហូតដល់ចំណុចលើផ្លូវក្រាលកៅស៊ូ មុខការដ្ឋានសំណង់ ក្រុមហ៊ុនចិន ស្ថិតនៅ ភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ក៏នាំគ្នាជិះម៉ូតូបង្ហោះចំនួន៣លើក ទៅ៤លើកម្តងៗបង្ហោះ បានចម្ងាយប្រហែលពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ពេលបង្ហោះម៉ូតូម្តងៗមានឈ្មោះថេន ចាន់សីហា និង ឈ្មោះថៃ សុហេង ជាអ្នកជិះម៉ូតូតាមពីក្រោយកាន់ទូរស័ព្ទថត។ បន្ទាប់សមត្ថកិច្ចយើង បានសាកសួរក្មេងទំនើងទាំង៦នាក់ បន្ថែមទៀត ក៏បានឆ្លើយសារភាពថា កាលពីថ្ងៃទីមិនចាំនៅក្នុងខែ១១ ឆ្នាំ២០២៤ ពេលពួកខ្លួនចេញពីរៀនក៏បានបបួលគ្នាជិះម៉ូតូដើរលេង និងបានជិះម៉ូតូទៅបង្ហោះ នៅចំណុចលើផ្លូវក្រាលកៅស៊ូមុខការដ្ឋានសំណង់ក្រុមហ៊ុនចិន ជាច្រើនលើកដែរ។

ក្រោយពីស្តាប់ចម្លើយសារភាព របស់ក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ដើម្បីធ្វើការអប់រំនិងអោយឪពុកម្តាយធ្វើលិខិតធានាយកទៅផ្ទះអប់រំបន្ត ចំពោះម៉ូតូចំនួន០៣គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះបង្កអុកនោះ បានដកហូតរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន៣ខែ៕