General Commissariat of National Police
.

នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា

Loading

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ អធិការ ដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើសន្និសីទសារព័ត៌ មានបង្ហាញមុខជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា ដែលក្រុមនៅមានឈ្មោះថា ECT អុីឈិតាន់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ១៥ ដែលមានឈ្មោះ អុីឈុតាន់ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា គឺករណីលួចម៉ូតូនៅមូលដ្ឋាន សង្កាត់ព្រៃសឃាត់បានជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់ ចាប់ឃាត់ខ្លួនបាន នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម្នាក់ទៀតដង្កោ។ ករណីកាប់ប្លន់១២នាក់នៅមូល ដ្ឋានសង្កាត់ស្ពានថ្ម ហិង្សា១ករណី នៅមូលដ្ឋានសង្កាត់ដង្កោឃាត់ខ្លួន១នាក់។

ដោយឡែក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុ គន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ ទោ ជាង ហុកសែ អធិការរង ទទួលបន្ទុកកិច្ចការព្រហ្ម ទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍រដ្ឋបាលទាំង១២ សហការជាមួយ ការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានី និងអធិការដ្ឋាននគរបាលស្រុកស្អាង អធិការស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការខ្លួនជនសង្ស័យ១២នាក់ ប្រព្រឹត្តបទល្មើស០២ ករណីផ្សេង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា(ប្រើដុំថ្មគប់ និងកាំបិតប័ុងតោដេញកាប់ជនរង គ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(ឃាត់ ខ្លួនបានជនសង្ស័យ៧នាក់)។ ករណីទី២ លួចមានស្ថានទម្ងន់ទោស ប្រើហិង្សា(ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកថី ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ០៥នាក់។ និងដកហូតវត្ថុតាងរួមមាន៖ ស្លាកលេខម៉ូតូចំនួន០៣ កាំបិតបាំងតោ១ ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូចំនួន៧ គ្រឿង។

លោកអធិការបន្តទៀតថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេង ទៀត ១/នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ០២ករណី និង២/នៅលើផ្លូវលេខ២១ មុខការ៉ាសសាំងអុីឡៃផេង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ១ករណី។ ក្រៅពីនោះមានករណីលួច០២ករណី សង្កាត់ព្រៃស / ករណីហិង្សា១ករណី នៅសង្កាត់ដង្កោ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕