មណ្ឌលគិរី៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ០៣ និង ៣៧នាទីយប់ នៅត្រង់ចំណុចផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិអូរាំង ឃ៉ុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការនគរបាលស្រុកអូររាំងបាន សហការពីគណៈបញ្ជាការឯកភាពស្រុក និងខណ្ឌរដ្ឋបាលជលផលខេត្តមណ្ឌលគិរី នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះត្រួតពិនិត្យពាក់ព័ន្ធបទល្មើសជលផល (ដឹកជញ្ជូន ផលផលិតផលខុសច្បាប់គ្រប់ប្រភេទ ដែលកំណត់ក្នុងលិខិតអនុញ្ញាត) ។
កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់រថយន្តបានចំនួន ១ គ្រឿង និងមនុស្សចំនួន ១ នាក់ ភេទប្រុស ដែលជាជនសង្ស័យបើកបរ ក្រោមឥទ្ទិពល នៃសារធាតុញៀន នៅត្រង់ចំណុចលើដងផ្លូវជាតិ៧៦Aស្ថិតនៅភូមិអូររាំង ឃ៉ំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១/ ឈ្មោះ ហុង ហ៊ាន ហៅហ៊ាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកម៉ូតរបស់ជនសង្ស័យជាលទ្ធផលវិជ្ជមាន(+)។ វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖ ១. ទូរសព្ទចំនួន ០១គឿង ម៉ាកអាយហ្វូន ១៣ប្រូម៉ែក (IPHONE 13PRO MAX) ។ ២. រថយន្ដលុចស៉ីស (LEXUS RX300) ចំនួន ០១គ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២AH 1332 ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕