ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា៖
ករណីទី១. លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ ជនរងគ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។
ករណីទី២. លួចចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣:៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
វត្ថុតាងដកហូត៖ ផ្លាកលេខម៉ូតូ ចំនួន០៣, កាំបិតប៉័ងតោ ចំនួន០១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ចំនួន០១ដើម, ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០៧គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕