ខេត្តកំពត ៖ ថ្ងៃសុក្រ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអនុវត្តតាមផែនការលេខ ៣៣ ផ.ក/២៤ ស្តីពីការការពារ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ជួនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសអុំទូក ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រខេត្តកំពត លើកទី ១១ ក្រោមប្រធានបទ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី ១៣.១៤.១៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តកំពត។
ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានបែងចែកកម្លាំងទៅតាមគោលដៅសំខាន់ៗ និងប្រើប្រាស់កម្លាំងសរុបចំនួន ១.១៥៩ នាក់ ស្រី ៩៩ នាក់ ក្នុងនោះ កម្លាំងនគរបាលខេត្តចំនួន ៤៨៧ នាក់ ស្រី ៧៣ នាក់ កម្លាំងវរ:សេនាតូចការពារព្រំដែនលេខ ៦០១ ចំនួន ៦៦ នាក់ ស្រី ០១នាក់ អធិការដ្ឋាននគរបាលក្រុងកំពត ១១០ នាក់ ស្រី ១៤ នាក់ អធិការដ្ឋាននគរបាលស្រុកទឹកឈូ ១២១ នាក់ ស្រី ១១ នាក់ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ៧០ នាក់ អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ៦៥ នាក់ អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ៥០ នាក់ អធិការដ្ឋាននគរបាលស្រុកដងទង់ ៤០ នាក់ អធិការដ្ឋាននគរបាលស្រុកឈូក ៥០ នាក់ អធិការដ្ឋាននគរបាលស្រុកជុំគីរី ៤៥ នាក់ និងអធិការដ្ឋាននគរបាលក្រុងបូកគោ ៥៥ នាក់។