កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផ្នែកសណ្តាប់ធ្នាប់, ផ្នែកគ្រឿងញៀន, ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាផ្សេងៗ ដល់សិស្សានុសិស្ស នៅវិទ្យាល័យព្រះបាទសុរាម្រឹត ដោយបានសហការ ជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឆ្នាំង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងមន្ត្រីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។
+ដឹកនាំដោយ ÷
– លោកវរសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការង ទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង
+ព្រមទាំងមានការអអញ្ជើញចូលរួមពី:
-លោកគ្រូអ្នកគ្រូចំនួន ២៥នាក់ ស្រី ១៣នាក់ នឹងសិស្សានុសិស្សចំនួន ៥៨៥ នាក់ស្រី៣៨០នាក់ ព្រមទាំងបានចែកសៀវភៅអប់រំពីច្បាប់ចរាចរណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត ផងដែរ ដែលស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕