General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញចូលរួមបើកវិញ្ញាសារសម្ភាសន៍ផ្ទាល់មាត់ទៅលើបេក្ខជន បេក្ខនារីឱ្យចូលបំរើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្ត

Loading

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥​៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២៤​លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នង​ការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ នៃស្នងការដ្ឋាននគរ​បាលខេត្ត <<អញ្ជើញចូលរួមបើកវិញ្ញាសារសម្ភាសន៍ផ្ទាល់មាត់ទៅលើបេក្ខជន បេក្ខនារីឱ្យចូលបំរើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្ត>>។

ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដម​សេនី​យ៍ឯក តាន់ សំណាង អគ្គស្នងការរង នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី វង្ស រិទ្ធរង្សី អនុប្រធាននាយកដ្ឋានបុគ្គលិកមន្រ្តីនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនី​យ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនា​យ​កដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការប្រឡងប្រជែងជ្រើស
រើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ សូមបញ្ជាក់ជូនថា: ចំពោះបេក្ខជនមកចូលរួមប្រឡងសរុបចំនួន​ ២៣​២នាក់ក្នុងនោះបេក្ខនារីចំនួន ៦៩នាក់ កម្មវិធីប្រឡងដំណើរការប្រពឹត្តទៅដោយរលូនផងដែរ៕