ខេត្តមណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចាប់បង្ការបង្ក្រាបឱ្យអស់នូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងទូទាំងខេត្តមណ្ឌលគិរី ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ស្តីពីការចុះអនុវត្តផែនការសកម្មភាព យុទ្ធនាការលុបបំបាត់បទល្មើសគ្រឿងញៀន និងបទល្មើលប្រឆាំងកាជួញដូរមនុស្ស តាមគោលដៅ ទីតាំងសប្បាយដ្ឋាន នានា ខ្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ចំនួន ០៣ទីតាំង នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ដោយមានបទបញ្ជាដឹកនាំ និងធ្វើការប្រជុំដាក់ផែនការ សកម្មភាព យុទ្ធនាការ លុបបំបាត់ បទល្មើស គ្រឿងញៀន និងបទល្មើស ប្រឆាំងការជួញដូរមនុស្ស ជួញដូរផ្លូវភេទ នៅតាមទីតាំងងាយរងគ្រោះ ក្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគា សប្បាយដ្ឋាននានា ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នារាត្រី ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៩និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងផ្នែកយេនឌ័រ នៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខដុម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ។ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន៣០នាក់ នាក់ ស្រី០៥នាក់ មានដូចខាងក្រោម ៖ និងបានបញ្ចប់ប្រតិបត្តិការនៅវេលាម៉ោង ២២និង០០នាទី នៅថ្ងៃ ខែឆ្នាំដដែល។
ជាលទ្ធផលកម្លាំងអនុវត្តបានទីតាំងសប្បាយដ្ឋានសរុប ចំនួន ០៣ទីតាំង មានបុគ្គលិកទីតាំងសរុប ចំនួន ៨៥នាក់ ស្រី៦៣នាក់ បានធ្វើតេស្តវិភាគរកសាធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផលអវិជ្ជមាន ៨៥នាក់ ( - ) ស្រី៦៣នាក់ រួមមានដូចខាងក្រោម ៖
១ /យីហោជំនោរជើងភ្នំ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ មានបុគ្គលិកចំនួន ២៦នាក់ ស្រី២១នាក់ បានធ្វើតេស្តទឹកម៉ូត្រ ទាំង២៦នាក់ លទ្ធផលអវិជ្ជមាន(-)។
២ /យីហោវង់ភ័ក្ត្រធារី ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ មានបុគ្គលិកចំនួន ១៥នាក់ ស្រី ១០នាក់ បានធ្វើតេស្តទឹកម៉ូត្រ ទាំង ១៥នាក់ លទ្ធផលអវិជ្ជមាន(-)។
៣ /យីហោរ៉ូយ៉ាល់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានបុគ្គលិកចំនួន ៤៤នាក់ ស្រី ៣២នាក់ បានធ្វើតេស្តទឹកម៉ូត្រទាំង ៤៤នាក់ លទ្ធផលអវិជ្ជមាន(-)៕