ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត រួមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ។
ពិធីនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកកោះអណ្ដែត និងលោកអភិបាលស្រុកបូរីជលសារ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកផងដែរ៕