General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីពិធី បិទសន្និបាតបូកសរុបសភាព​ការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ​២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

Loading

ព្រះវិហារ ៖ នារសៀល ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នង​ការ​ដ្ឋាននគរ​បាលខេត្តព្រះវិហារ បានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិ​បត្តិការ ប្រចាំឆ្នាំ ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរ​បាលខេត្តព្រះវិហារ។
ពិធីបិទសន្និបាតបានរៀបចំធ្វើឡើងក្រោមអធិបតី​ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ៣.៤.៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ ។
ក្នុងពិធីបិទសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីប្រធានមន្ទីរអង្គភាព លោកអភិបាលក្រុង/ស្រុកទាំង ០៨ លោក លោកស្រីអធិការ អធិការងក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍សរុបប្រមាណ ២១៩នាក់ និងស្រី ១៥នាក់។
ជាកិច្ចចាប់ផ្តើម លោកឧត្តម​សេនី​យ៍ទោ សួស សុខដារ៉ា ស្នងការនគរ​បាលខេត្ត បានឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលបូកសរុបសភាពការណ៍ និងលទ្ធផល​ការងារកិច្ចប្រត្តិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ និងបានរាយការណ៍ពីលក្ខណៈភូមិសាស្រ្តក្នុងខេត្តព្រះវិហារ និងការ​ងារ​សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជា​ពលរដ្ឋក្នុងខេត្តព្រះវិហារ ជូនគណៈអធិ​បតីដើម្បី​ជូនជ្រាប។
ឯកឧត្តម គីម រិទ្ធ អភិបា​ល នៃគណៈអភិបាលខេត្តព្រះវិហារ បានមាន​ប្រសាសន៍អបអរ​សាទរ និងវាយតំលៃខ្ពស់ក្នុងកិច្ចខិតខំយកចិត្តទុកដាក់របស់កម្លាំងនគរបាលជាតិ ក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជា​ពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត មានការកោតសរ​សើរដល់កម្លាំងនគរបាលខេត្ត ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ព្តព្រះវិហារ បានល្អប្រសើរក្រោមការចង្អុលបង្ហាញដឹកនាំរបស់គណ:បញ្ជាការឯកភាពក៏ដូចជាដឹក​នាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ ក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យអុំទូកអកអំបុកបណ្តែតប្រទីបនិងសំពះព្រះខែ មានរយៈពេល ៣ ថ្ងៃកន្លងមក បានរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកកំសាន្តក្នុងទឹកដីនៃខេត្តព្រះវិហារដោយរក្សាបានល្អដោយពុំមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងក្នុងទូទាំងខេត្តឡើយមិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្តបានជំរុញទៅដល់ការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណ ត្រូវខិតខំជុំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នា និងខិតខំជំុរុញនៅគោល​នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានឱ្យបានយល់​ដឹងបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍​ឯក ខេង សុមេធ អគ្គស្នងការរងនគបាលជាតិ បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើ និងសួសុខទុកដល់កម្លាំងនគរបាលទាំងអស់ក្នុងខេត្តព្រះវិហារ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការផ្តាំផ្ញើសួរសុខទុកពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ដល់កងកម្លាំងនគរបាលខេត្ត នាឱកាសនៃពិធីបិទអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចសហប្រត្តិបត្តិការ ប្រចាំ​ឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥​។ ឯកឧត្តមបានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់មន្រ្តីនគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខការងារព្រហ្មទណ្ឌ ,ការងារសណ្តាប់ធ្នាប់ ,ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់,ការងារគ្រឿងញៀន នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្ណោះ ឯកឧត្តម បានមានប្រសាសន៍ ជុំរុញបន្ថែមលើការងារអនុវត្តគោលន​យោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពធ្វើឲ្យកាត់តែមានប្រសិទ្ធភាពខ្ពស់៕