រតនគិរី ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមប្រធានព្រះរាជអាជ្ញាខេត្ត លោកមេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកមេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោក-លោក ស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំង២ លោក-លោកស្រីនាយ-នាយ រងការិយាល័យគ្រប់ជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក និងនាយប៉ុស្តិនគរបាលរដ្ឋបាលទាំងអស់សរុប២៦០នាក់ ស្រី១០នាក់។
ក្នុងឱកានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានពាំនាំការផ្តាំផ្ញើការសួសុខទុក្ខដល់កម្លាំងនគរបាលទាំងអស់ក្នុងខេត្ត ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគបាលជាតិ និងធ្វើការណែនាំដល់មន្រ្តីនគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ,ការងារសណ្តាប់ធ្នាប់ ,ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្ណោះ ត្រូវជុំរុញបន្ថែមចំពោះការអនុវត្តគោលន យោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ៕