General Commissariat of National Police
.

កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសង ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ

Loading

បន្ទាយមានជ័យ ៖ អនុវត្តតាមសារាចរណ៍ណែនាំបស់ក្រសួងមហាផ្ទៃ បទបញ្ជរបស់អគ្គស្នងការនគរបាលជាតិ បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងនគរបាល ចុះផ្សព្វផ្សាយពីសារាចរណែនាំលេខ: ០៧២ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ចំណតរថយន្ត ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្នុងភូមិសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចំនួន៦ ទីតាំង ក្នុងនោះទីតាំងទី១/-រង្វង់មូលព្រះម៉ែគ្រប់លក្ខណ៏,២/-បេនឡានចាស់,៣/-ផ្សារសិរីសោភ័ណ , ៤/-ផ្សារចំការគរ ,៥/-ផ្សារអូរអំបិល, ៦/-សួនច្បារមានជ័យ ។ ជាមួយគ្នានោះដែរ ក៏បានផ្សព្វផ្សាយដល់អ្នកបើកបររថយន្ត និងម៉ូតូកង់ឥណ្ឌា(ផាសាប់) ដែលមានបិទឡូហ្គោផ្សព្វផ្សាយល្បែងស៊ីសងនិងបានធ្វើការណែនាំឲ្យពួកគាត់បកចេញ មាន ម៉ូតូកង់បីឥណ្ឌា(ផាស្អាប់)ចំនួន១៨គ្រឿង។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម និងធ្វើទូទាំងខេត្ត៕