General Commissariat of National Police
.

កាណូតនិងកាណូតបុកគ្នាលើផ្ទៃទន្លេសាប ស្លាប់បុរសវ័យចំណាស់ម្នាក់ឯជនបង្កគេចខ្លួនបាត់

Loading

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានជួបគ្រោះថ្នាក់ចរណ៍ លើផ្ទៃទឹកដោយកាណូតបុក និងកាណូតបណ្ដាលឲ្យត្រូវចំក្បាលធ្លាក់ទឹកលុងស្លាប់ រួចជនបង្កបើកកាណូតគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក ចាន់ សុខខា នាយប៉ុស្ត៍នគបាលរដ្ឋបាលឃុំរាំងទិលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គិត ញៀន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍ សាត់ បានធ្លាក់ទឹកលង់ស្លាប់នៅកន្លែងកើតហេតុ រីឯភាគីបង្ក(មិនស្គាល់អត្តសញ្ណាណគេចខ្លួនបាត់)។

បើតាមប្រភពពីប្រជាពលរដ្ឋនៅម្ដុំកន្លែងទីតាំងកើតហេតុនោះនិយាយថា បុរសរងគ្រោះ តែងតែក្រោកពីដំណេកពេលព្រឹកបើកកាណូតចេញទៅនេសាទត្រី តែនៅព្រឹកថ្ងៃកើតហេតុគាត់បានចេញពីផ្ទះដោយឡើងកាណូតអង្គុយលើក្បាលកាណូត ប្រើចង្វាចែវទៅមុខក្នុងទិសដៅ ពីត្បូងទៅជើងលើផ្ទៃទឹកទន្លេសាប ។ លុះដល់ចំណុចកើតហេតុដែលមានព្រៃរបោះតាមមាត់ផ្លូវទន្លេរសាបផង ក៏មានកាណូតជនបង្កមួយគ្រឿងទៀតដែលមិនស្គាល់មុខ ចេញមកតាមក្រោយ ក្នុងទិសដៅស្របគ្នាក្នុងទិសដៅ ពីត្បូងទៅជើង ហើយទំនងជាបាំងនិងព្រៃ បើកក្នុងល្បឿនលឿន ក៏វាក់និងកាណូតនៅខាងមុខ ហើយបុកចំជនរងគ្រោះត្រង់ក្បាលកាណូត និងចំត្រង់ក្បាលជនរងគ្រោះ ដែលកំពុងចែវបណ្ដាលឲ្យធ្លាក់ទឹក ស្លាប់លិចបាត់ ឯជនបង្កបើកគេចខ្លួនបាត់តែម្ដង។

លោក ចាន់ សុខខា នាយប៉ុស្ត៍នគរបាលដ្ឋបាលរាំងទិលបានឲ្យដឹងថា ក្រោយពេលកើតហេតុនោះភ្លាមៗ ពលរដ្ឋបានរាយការណ៍ឲ្យដឹង លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ឃើញតែទូកកាណូតអណ្ដែតលើផ្ទៃទឹកទន្លេ មិនឃើញមនុស្ស លោកក៏បានឲ្យអ្នកភូមិទីនោះនាំគ្នាមុជរាវរក លុះបានមួយសន្ទុះធំក៏ឃើញជនរងគ្រោះស្លាប់តែម្ដង។ លោកបន្តថា តាមកាពិនិត្យស្លាក់ស្នាមកាណូតនិងជនរគ្រោះ គឺជនបង្កបាន បើកកាណូតក្នុងល្បឿនលឿន បុកត្រូវក្បាលកាណូត ហើយត្រូវទាំងក្បាលជនរងគ្រោះ បណ្ដាលឲ្យត្រូវរបួសធ្ងន់ ហើយធ្លាក់ទឹកលង់ស្លាប់តែម្ដង។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវ ជ្រាវរកជនបង្កដើម្បីយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះសាកសព(ជនរងគ្រោះ)យើងបានប្រគល់ជូនក្រុមគ្រួសារនៃសពតាមបញ្ជារបស់ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីយកទៅតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅឯលំនៅដ្ឋាននៃសព៕