រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់ការធ្វើបទបង្ហាញស្តីពីការងារប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។