General Commissariat of National Police
.

លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយកម្មវិធី «អេបសុវត្ថិភាពយើង» (GBV Safe App) និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក

Loading

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីផ្សព្វផ្សាយកម្មវិធី «អេបសុវត្ថិភាពយើង» (GBV Safe App) និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក នៅទីស្តីការក្រសួងមហាផ្ទៃ។