ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក ក្រុមចម្រុះខេត្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
កម្លាំងជំនាញបានអនុវត្តចំនួន ០៦គោលដៅ លើ០៤ក្រុងស្រុកគឺ ៖
-ក្រុងកំពង់ឆ្នាំង ០១គោលដៅ
-ស្រុកកំពង់លែង ០៣គោលដៅ
-ស្រុកសាមគ្គីមានជ័យ ០១គោលដៅ
-ស្រុកជលគិរី ០១គោលដៅ
-នគរបាលចំនួន ៣៤នាក់
-ប្រជាការពារចំនួន ២១នាក់ ។
លទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន ៖
-រថយន្តចំនួន២៦គ្រឿង
-ម៉ូតូចំនួន៩៦គ្រឿង
-គោយន្តចំនួន០១គ្រឿង ។
សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងរថយន្តដឹកសម្ភារៈសំពីងសំពោង អប់រំក្មេងៗដើរលេងពេលយប់មានចំនួន ៦០នាក់ ស្រី១៨នាក់ ផងដែរ៕