General Commissariat of National Police
.

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីក្នុងបិទសន្និបាត បូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង

Loading

ខេត្ដព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំអាគារ”A”សាលាខេត្តព្រៃវែង មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមប្រធានប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អស់លោកតំណាងមេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការង លោកអនុប្រធានផែនទាំង៣ លោកនាយការិយាល័យទាំង៣០ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកអធិការរង លោកនាយផ្នែកនគរបាល លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ប៉ុស្ដិ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ទន្ទឹមជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានធ្វើការប្ដេជ្ញាចិត្តចំពោះឧត្តមគណៈអធិបតី និងខិតខំពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អប្រសើរ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍លើកសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានពិនិត្យវាយតំលៃចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ជាច្រើនទៀត។