General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមបើកដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅប៉ុស្តុ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

Loading

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចូលរួមបើកហិបវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងផ្តល់ការណែនាំអំពីដំណើរការប្រឡងប្រជែងដល់បេក្ខជន បេក្ខនារី ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្រ្ដាចារ្យ ស្វាយ ចាន់ដា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អនុប្រធានអចិន្រ្ដៃយ៍ នៃគណៈកម្មការប្រឡង និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។ ដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅយ៉ាងរលូន ពុំមានអ្វីកើតឡើងឡើយ៕