សៀមរាប៖ នៅថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះត្រួតពិនិត្យតាមដានយន្តការគ្រប់គ្រង ដឹកនាំការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅថ្នាក់អធិការដ្ឋាននគរបាលស្រុក ចំនួន០៥ និងចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៩ ដោយបែងចែកជា០៣ក្រុម ក្នុងនោះ ៖១-ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ ៖ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី គឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង ព្រះដាក់ រំចេក និងខ្នារសណ្ដាយ។ ២-ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង អេលីយ៉ាន អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ ៖ អធិការដ្ឋាននគរបាលស្រុកពួក គឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត សំរោងយា ល្វា និងពួក។ អធិការដ្ឋាននគរបាលស្រុកអង្គរធំ គឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលលាងដៃ ស្វាយចេក ជប់តាត្រាវ និងពាក់ស្នែង។ ៣-ក្រុមទី៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយម៉េងហ៊ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ ៖ អធិការដ្ឋាននគរបាលស្រុកស្វាយលើ គឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ។ អធិការដ្ឋាននគរបាលស្រុកបាគង គឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាគង កណ្ដែក អំពិល និងរលួស
ទាំង៣ក្រុមខាងលើ បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ៨៣នាក់ ស្រី ១៨នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ៈ ៤៥នាក់ ស្រី ៨នាក់)៕