General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៩ សីហា ចំនួន ៣៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩១នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩១នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៩១នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ១៥នាក់(ស្រី ៤នាក់)
+ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៥១នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ១១ករណី ឃាត់ ២៥នាក់(ស្រី ២នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៩៣,៦៤ក្រាម។
-មេតំហ្វេតាមីន(Wy)= ១,៣៥ក្រាម។
-កេតាមីន(Ke)= ៩៨,១០ក្រាម។
លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ១១អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ ស្រី ១នាក់។

២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ១៨នាក់ ចាប់យកIce ៣២,៧៥ក្រាម និងWy ១,៣៥ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,៥៩ក្រាម។

៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៨ក្រាម។

៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៧៤ក្រាម។

៦ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២,៦៤ក្រាម។

៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥៦ក្រាម។

៨ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ស្រី ៣នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២៧,០៣ក្រាម។

៩ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,០៩ក្រាម។

១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,១៥ក្រាម, Ke ៩៦,៣០ក្រាម។

១១ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម។
PM : ៤អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៩៦ក្រាម។

២ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ០,០៥ក្រាម។

៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកKe ១,៨០ក្រាម។

៤ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៦,៤៨ក្រាម៕