General Commissariat of National Police
.

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (វិធានការញុះញុង)

Loading

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ៣០នាទី ដោយបានការយកចិត្តទុកដាក់ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្រី ០១នាក់: ១/ឈ្មោះ ទេព សុខគា ហៅ កុយ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ ថ្នាំញៀន ០១កញ្ចប់ (0.32g)។
២/ឈ្មោះ សំបូ យុទ្ធនះ ភេទប្រុស ៣២ឆ្នាំ រស់នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ ថ្នាំញៀន ០២កញ្ចប់ (4.29g)។ ៣/ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ទូរស័ព្ទដៃ ០៣គ្រឿង។ ៤/ឈ្មោះ ចាន់ សុវៀត ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ ករណីខាងលើសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាថ្នាំញៀនចំនួន 0៣កញ្ចប់ ទម្ងន់ ៤.៦១ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច), ទូរស័ព្ទដៃចំនួន ០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង កំលាំងជំនាញបានចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕