General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាលជាមួយនិស្សិតទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា

Loading

បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំលោកស្នងការរងផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិក ជួបសំណេះសំណាលជាមួយនិស្សិតចំនួន៧នាក់ទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាន់ទី១១នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរដល់ប្អូនៗជានិស្សិតទាំង២ភេទដែលបានខំប្រឹងប្រែងសិក្សារៀនសូត្ររហូតបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ និង បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ពេលចូលបម្រើការងារទៅតាមមុខជំនាញរបស់ខ្លួននិងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិអោយបានល្អ។

លោកឧត្ដមសេនីយ៍ទោស្នងការ បានណែនាំដល់លោកស្នងការរងផែនការងារធនធានមនុស្សនិងលោកនាយការិយាល័យបុគ្គលិកបែងចែកតួនាទីភារកិច្ចដល់ប្អូនៗជានិស្សិតទាំងអស់ទៅតាមមុខវិជ្ជានិងជំនាញដែលបានសិក្សានៅសាលាកន្លងមក៕