បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធជំវិញខេត្តជាច្រើនរូប ។
កិច្ចប្រជុំនេះ មានរបៀបវរៈចំនួន ៥ គឺ
១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ភូមិឃុំមានសុវត្តិភាព បង្រ្កាបក្មេងទំនើង គ្រឿងញៀន ល្បែងសុីសងខុសច្បាប់
២-ការបង្ការ សង្គ្រោះ ទឹកជំនន់ មហន្តរាយផ្សេងៗ
៣-ការផ្តល់សេវាសាធារណ
៤-ការគ្រប់គ្រងជនបរទេស
៥-បញ្ហាផ្សេងៗ និងមតិចូលរួមរបស់សមាជិកនៃអង្គប្រជុំ ៕