កំពង់ចាម៖ នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្រុក/ក្រុងទាំង១០ បន្ដចុះអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក រៀបចំសណ្តាប់ធ្នាប់នៅចំណុចការដ្ឋានផ្លូវជាតិលេខ៧ និងបន្ដការចុះផ្សព្វផ្សាយច្បាប់ដោយចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះថ្នាក់ អប់រំណែនាំអ្នកប្រើប្រាស់ផ្លូវឲ្យមានការយល់ដឹង អំពីគំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងសម្រួលចរាចរណ៍ ជូនសិស្សានុសិស្សចេញពីសាលារៀន ព្រមទាំងចុះផ្សព្វផ្សាយអំពីការត្រៀមចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍គោលដៅបន្ថែមថ្មីចំនួន៣ស្រុក មានស្រុកស្រីសន្ធរ, ស្រុកកោះសូទិន និងស្រុកព្រៃឈរ ព្រមទាំងគោលដៅពិនិត្យល្បឿនយានយន្ដ ១គោលដៅបន្ថែម នៅស្រុកចំការលើ ៕