ខេត្តមណ្ឌលគិរី ៖ នាព្រឹក ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះនៅស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំកិច្ចប្រជុំ (បូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃ ផ្តល់ពិន្ទុ និងនិទ្ទេស លើការអនុវត្តការងារតួនាទីភារកិច្ចនគរបាលនិងសហគមន៍ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង២១) ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះ ការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងទទួលផែនការងារសេនាធិការ ,ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ,ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ ,លោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ,លោកស្នងការរងទទួលផែនការងារសន្តិសុខ ,លោកស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោកនាយ នាយរងការិយាល័យសរុបផែនការ ,ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ,ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ,ការិយាល័យប្រឆាំងគ្រឿងញៀន ,ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ,លោកនាយ នាយរងផ្នែក និងមន្ត្រីនៃការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ,លោកអធិការ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ ,លោកនាយ នាយរងប៉ុស្តិ៍ ទទួលការងារប្រព័ន្ធទិន្នន័យបទល្មើសព្រហ្មទណ្ឌ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង២១។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកទៅដល់មន្ត្រីនគរបាលក្រោមឱវាទគ្រប់ជំនាញទាំងអស់ សូមបង្កើននូវការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ក៏ដូចជាគោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីអនុវត្តច្បាប់ ជាពិសេសគោរពឱ្យបានខ្ជាប់ខ្ជួននៅវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ សូមបង្កើន និងកាពាររក្សាសុខសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ សូមរក្សាអនាម័យទៅតាមទីកន្លែងដែលខ្លួនឈរជើងឬនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់ខ្លួន។
មុននិងបញ្ចប់ លោកឧត្តមសេនីយ៍ទោស្នងការ សូមជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕