General Commissariat of National Police
.

នគរបាលស្រុកកំពង់ត្រឡាច ចុះធ្វើរដ្ឋបាលចំហ ដើម្បីត្រួតពិនិត្យ និងចុះបញ្ជីការស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ តាមផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ

Loading

កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានចុះធ្វើរដ្ឋបាលចំហ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី សូ ភក្ដី អធិការរងផែនព្រហ្មទណ្ឌ លោកអ.ឯក ឌួង សារ៉េត នាយរងផ្នែកគ្រឿងញៀន លោកអ.ឯ នាង កុសល នាយរងផ្នែកអន្តោប្រវេសន៍ លោកអ.ត្រី ខ្វាន់ ចាន់រី មន្ត្រីអត្តសញ្ញាណកម្ម និងលោក ឌីន សុខជី មន្ត្រី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សី កម្លាំងនគរបាល សរុបចំនួន ០៦នាក់ ដើម្បីត្រួតពិនិត្យ និងចុះបញ្ជីការស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ តាមផ្ទះសំណាក់  ផ្ទះជួល ខារ៉ាអូខេ នៅចំណុចភូមិធ្នង់ ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕