General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ធ្នូ កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១២នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន៨លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប១២នាក់ (ស្រី៤នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) រងរបួសស្រាល៦នាក់ (ស្រី២នាក់) និងមិនពាក់មួកសុវត្ថិភាព១១នាក់ (យប់៦នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៦លើក (ស្លាប់៣នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល៥នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), កក្តាយានយន្ត ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់) ៕