General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Devmi Dampella ប្រធានកម្មវិធី (ការឆ្លងដែនខុសច្បាប់ និងសក្តានុពលក្នុងតំបន់) នៃការិយាល័យជំនួយប្រចាំតំបន់ (RSO)

Loading

រាជធានីភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Devmi Dampella ប្រធានកម្មវិធី (ការឆ្លងដែនខុសច្បាប់ និងសក្តានុពលក្នុងតំបន់) និងសហការីនៃការិយាល័យជំនួយប្រចាំតំបន់ (RSO) ដើម្បីធ្វើការឧទ្ទេសនាមអំពីផែនការការងារ និងបញ្ហាប្រឈមរួមគ្នា ស្របតាមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨ Bali Process ស្តីពីការវិលប្រឡប់ និងការធ្វើសមាហរណកម្ម ចូលក្នុងសហគមន៍ ។
កិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន , អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
ជំនួបនេះ មានគោលបំណងពិភាក្សាការងារផ្លាស់ប្ដូរយោបល់ព័ត៌មានបំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋជន ការរត់ពន្ធជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ៕