General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោកផល សុគន្ធី នាយកប្រចាំប្រទេសនៃអង្គការមេត្រីអន្តររជាតិ (AIM) និងគ្រូឧទ្ទេស។

ជាកិច្ចចាប់ផ្តើម លោក ផល សុគន្ធី នាយកប្រចាំប្រទេសនៃអង្គការមេត្រីអន្តររជាតិ (AIM) សូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សម្រាប់ជាឧត្តមប្រយោជន៍ដល់មន្រ្តីជំនាញប្រឆាំងការជួញដូរមនុស្ស ព្រមទាំងក្រុមការងារហ្វតផងដែរ។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ពិតជាមានសេចក្តីសោមនស្សរីករាយសម្រាប់ការចូលរួមជាអធិបតី ក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិ សម្រាប់ធ្វើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ។ តាមរយៈការបណ្តុះបណ្តាលនេះ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់ បានយល់ដឹង បទពិសោធន៍ វិធីសាស្រ្ត សម្រាប់ប្រើប្រាស់ក្នុងការការពារខ្លួនផង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ផង ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ណែនាំឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ខិតខំហ្វឹកហ្វាត់ក្បាច់គុណ ដើម្បីឲ្យកាយសម្បទាររឹងមាំផង និងបន្ថែមទៅលើការយល់ដឹងផ្នែកច្បាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ ជាពិសេស សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ រក្សាសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌ ជាកងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេសបង្ហាត់បង្ហាញ។

សូមជម្រាបថា ៖ វគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការនេះ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសិក្ខាកាមចូលរួមចំនួន២០រូប៕