បាត់ដំបង៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម មិទ្ទិញអបអរសាទរខួបអនុស្សាវរិយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលពិធីនេះស្ថិតក្រោម អធិបតីភាពឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃព្រះពុទ្ធសាសនា តំណាងជនជាតិនិវត្តន៍ជន ប្រជាពលរដ្ឋ សិស្សនិសិ្សត និងមហាជនយ៉ាងច្រើនកុះករ៕