ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយក ម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ដឹកនាំដោយ លោកវរសេនីយ៍ទោ យុទ្ធ សុវណ្ណ អធិការរង លោកអនុសេនីយ៍ឯក កែវ វ៉ាន នាយរងប៉ុស្តិ៍ បានចុះបង្ក្រាបបទល្មើសនេសាទត្រី(ប្រើឧបករណ៍បរ)ខុសច្បាប់ចំនួន១លើក នៅចំណុចបឹងព្រួត ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន៧នាក់ និងកាណូតចំនួន២គ្រឿង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី។
លោកវរសេនីយ៍ឯក នាង វុន អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថាក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរុះរើបំផ្លាញចោលរួមមាន:១ករណី(នេសាទដោយប្រើឧបករណ៍បរ) របាំងសាច់អួនប្រវែង ២៩០០ម៉ែត្រ ,ក្បាលបរចំនួន៦គ្រឿង ,បង្គោលចំនួន ២៥១២ដើម និងបានចាក់លែងត្រីចំរុះ ទំងន់១៣គីឡូក្រាម ចូលក្នុងទន្លេវិញ។ ចំពោះវត្ថុតាងខាងលើសមត្ថកិច្ច បានបំផ្លាញចោលនៅហ្នឹងកន្លែង៕