General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី០១ ធ្នូ ចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤៣នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៤៣នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន៤៣នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ៣៣នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ធ្នូ ឆ្នាំ២០២៤ រួមមាន ៖
មេតំហ្វេតាមីន(Ice)= ៣០,០៦ក្រាម។
-អុិចស្តាសុី(mdma)= ១០២១,៨៦ក្រាម។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ : ៤អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ ចាប់យកIce ១២,១៦ក្រាម និងMDMA ១០២១,៨៦ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១៥,២២ក្រាម។
៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ស្រី ២នាក់។
កងរាជអាវុធហត្ថ : ៣អង្គភាព
១ / កំពង់ស្ពឺ៖ ប្រើប្រាស់ ១ករណី ១នាក់។
២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៨ក្រាម៕