General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០១ ធ្នូ កើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៤នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន៣លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់), រងរបួសសរុប៤នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី១នាក់) រងរបួសស្រាល០នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព៥នាក់ (យប់៣នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន១លើក (ស្លាប់១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល០នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), ភ្លើងសញ្ញា ស្លាប់១នាក់ របួសធ្ងន់១នាក់ ៕