General Commissariat of National Police
.

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុនរៀបចំ ព្រឹត្តិការណ៍កម្សាន្តកម្រិតអន្តរជាតិ ជួបសម្តែងការគួរសម

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា អនុញ្ញាតឱ្យលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ​នៃក្រុមហ៊ុន Gumball 3000 ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។

ការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia» នឹងចូលរួមចំណែកលើកកម្ពស់វិស័យ​ទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប៕