General Commissariat of National Police
.

លោកវរសេនីយ៍ត្រី សៅ អុល នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅសាលាបច្ចេកទេសដុនបូស្កូ

Loading

ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ អនុវត្តតាមការណែនាំជាប្រចាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ត្រី សៅ អុល នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ចំនួន១លើក នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៤៥៥នាក់ ស្រី ចំនួន ២២០នាក់ អញ្ជើញចូលរួមផងដែរ៕