ខេត្តតាកែវ ៖ នារសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ទទួលបានប៉ុស្តិ៍នគរបាលប្រចាំការ (នៅស្តុបអង្គតាសោមផ្លូវជាតិ៣) ពីលោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុក។
ចំពោះការសាងសង់ប៉ុស្តិ៍នគរបាលប្រចាំការ២៤ម៉ោង លើ២៤ម៉ោងនេះ គឺមានការផ្តួចផ្តើមផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការគាំទ្រពីសំណាក់ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដ ក្នុងគោលបំណងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ធានាឲ្យបានអំពីសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិ ភាពសង្គមផងដែរ៕