ខេត្តព្រះវិហារ ៖ ព្រឹក.ថ្ងៃ ពុធ ១២រោច ខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សាយ ដេត ស្នងការរងផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ និងកម្លាំងអធិការដ្ឋានក្រុងព្រះវិហារចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២៤ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅបរិវេណសួនច្បារវិមានឯករាជ ក្រោមអធិបតីភាពលោក សុខ សាន្តតារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។
កម្មវិធីដ៏មានសារសំខាន់នេះក៏មានការអញ្ជើញចូលរួមពីរកងកម្លាំងប្រដាប់អាវុធទាំង០៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ប្រពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន សសយក យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ សរុបប្រមាណ ៥០០នាក់។ អ្នកចូលរួមបានបែងចែកក្រុមប្រមូល និងរើសសំរាម ជាពីរក្រុម តាមដងផ្លូវ ក្នុងក្រុងព្រះវិហារ បានចម្ងាយប្រវែង ៥គីឡូម៉ែត្រ។
កម្មវិធីនេះដែររៀបចំឡើងក្នុង គោលបំណងដើម្បីបំផុស និងជំរុញចលនាចូលរួមរបស់សាធារណៈជន ក្នុងការងារកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ស្របតាម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំយុទ្ធសាស្រ្តចំនួន៣ គឺ ស្អាត បៃតង និងចីរភាព៕