កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងសណ្ដាប់ធ្នាប់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាល រលាប្អៀរ បានចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យា ម្ចាស់អាជីវកម្ម ជួសជុសម៉ូតូនិងកែច្នៃម៉ូតូ អោយបញ្ចប់ការកែច្នៃខុសបច្ចេកទេស កំពង់សុីមាំងសម្លេងលឺ និងបានចុះទៅដល់ទីតាំងធ្វើម៉ូតូផ្ទាល់ ស្ថិតក្នុងភូមិ អណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង៕