General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៣ វិច្ឆិកា ចំនួន ១២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់ 

Loading

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន ៖

+ជួញដូរ ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៩៨៤២,៧៥ក្រាម។

-កេតាមីន(Ke)= ៣៧,០៥ក្រាម។

-អុិចស្តាសុី(mdma)= ៩,៩៨ក្រាម។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៩អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកKe ៣៧,០៥ក្រាម និងMDMA ៩,៩៨ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៩ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥៧,៥៧ក្រាម។

៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៥៣,៨១ក្រាម។

៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,៨៩ក្រាម។

៦ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ស្រី ១នាក់។

៨ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៩៧១៩,០៥ក្រាម។

៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៤ក្រាម៕