ខេត្តមណ្ឌលគិរី ៖ នៅរសៀលម៉ោង២ និង០០នាទី ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្ដីពីតួនាទីមន្រ្ដីនគរបាលយុត្ដិធម៌ក្នុងការអនុវត្ត សេចក្ដីសម្រេចរបស់តុលាការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ, លោកមេបញ្ជាការខេត្តមណ្ឌលគិរី, លោកមេបញ្ជាការតំបន់សឹកខេត្តមណ្ឌលគិរី, លោកស្នងការរងខេត្តមណ្ឌលគិរី, លោក លោកស្រីនាយ-នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី, លោកអធិការរងក្រុងស្រុកទាំង០៥ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង២១បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនោះផងដែរ៕