General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដាក់ចេញផែនការ ដល់ផែនការងារជំនាញ ដឹកនាំចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស នៅតាមសាលារៀននិងតាមសហគមន៍របស់ខ្លួន

Loading

ខេត្តកែប ៖ ដោយអនុវត្តតាមផែនការ និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី យ៉ង ថា ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំមន្ត្រីការិយាល័យជំនាញ ផ្នែកអត្តសញ្ញាណកម្ម
នគរបាលស្រុក ក្រុង ចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (ផ្តល់ថ្មី និងទុតិយតា) ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យហ៊ុនសែន ចំការដូង ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ជាបន្តបន្ទាប់ ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែបបានដឹកនាំធ្វើការចល័តនៅតាមសាលារៀន និងតាមសហគមន៍ ដើម្បីផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ បាន ចំនួន៦លើក ស្មើ៥ ទីតាំងរួមមាន :
១- នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ចំនួន២លើក ផ្ដល់បាន សរុប ២១១នាក់ ស្រី១៤៤នាក់ ( ផ្តល់ថ្មី ចំនួន១៥៣នាក់ ស្រី៨៨នាក់, ទុតិយតា ចំនួន១០៨នាក់។
២- នៅអនុវិទ្យាល័យអង្កោល ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំនួន១លើក ផ្ដល់បាន សរុប៤៥នាក់ ស្រី ចំនួន២១នាក់ (ផ្តល់ថ្មី ចំនួន១៧នាក់ ស្រី ចំនួន០៧នាក់ និងទុតិយតា ចំនួន២៨នាក់ ស្រី ចំនួន១៤នាក់។
៣- នៅអនុវិទ្យាល័យហ៊ុនសែន ពងទឹក ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចំនួន១លើក ផ្ដល់បាន សរុប២៧នាក់ ស្រី០៩នាក់ (ផ្តល់ថ្មី ចំនួន១៩នាក់
នាក់ ស្រី ចំនួន៥នាក់, ទុតិយតា ចំនួន០៨នាក់ ស្រី ចំនួន០៤នាក់។
៤- នៅសាលាឃុំអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ ចំនួន១លើក ផ្ដល់បាន សរុប២៥នាក់ ស្រី ចំនួន១៤នាក់ ( ផ្តល់ថ្មី ចំនួន១៣នាក់ ស្រី ចំនួន០៧នាក់, ទុតិយតា ចំនួន១២នាក់ ស្រី ចំនួន០៧នាក់។
៥- នៅវិទ្យាល័យហ៊ុនសែន ចំការដូង ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចំនួន១លើក ផ្ដល់បាន សរុប៦៨នាក់ ស្រី ចំនួន៤០នាក់ (ផ្តល់ថ្មី៥៥នាក់ ស្រី ចំនួន៣៣នាក់, ទុតិយតា១៣នាក់ ស្រី ចំនួន០៧នាក់ ។

លោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប តែងតែជម្រុញដល់ផែនការងារសាមី ការិយាល័យជំនាញ និងផ្នែកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណ , សៀវភៅគ្រួសារ (ក៤) ,សៀវភៅស្នាក់នៅ (ក២) និងផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងបានទាន់ពេលវេលា៕