ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ(អគារវីឡា) មានរៀបចំ”កិច្ចប្រជុំស្តីពីដំណើរការប្រលងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោកស្នងការរងផែនការងារធនធានមនុស្ស ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ផែនការងារសេនាធិការ ផែនការងារសន្តិសុខ លោកនាយការិយាល័យបុគ្គលិក ការិយាល័យសរុបផែនការ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យនគរបាលសណ្តាប់ធ្នាប់ ការិយាល័យនគរបាលការពារបេតិកភ័ណ្ឌ ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យសុខាភិបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕