ទីស្តីការក្រសួងមហាផ្ទៃ៖ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ភ.ឃ.ស បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា និងឯកឧត្តម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកលេខាធិការដ្ឋាន គ.ក.ឃ.ស. និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕