General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំខែ​វិច្ឆិកា​ និង​ទិស​ដៅ​ការងារ​ខែធ្នូ​ ឆ្នាំ​២០២៤​ របស់​អង្គភាព​អន្តរាគមន៍​ តម្រួត​បទបញ្ជា​ និង​នគរបាល​ការពារ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​ពុធ​ ៥​រោច​ ខែកត្តិក​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំខែ​វិច្ឆិកា​ និង​ទិស​ដៅ​ការងារ​ខែធ្នូ​ ឆ្នាំ​២០២៤​ របស់​អង្គភាព​អន្តរាគមន៍​ តម្រួត​បទបញ្ជា​ និង​នគរបាល​ការពារ​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សំ​ ស៊ី​យ៉ា​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ ,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សែ​ម​ សុ​តាន់​ ប្រធាន​អង្គភាព​អន្តរាគមន៍​ ,​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ឆឹង​ កុមារ​ ប្រ​ធា​អង្គភាព​តម្រួត​បទបញ្ជា​ ,​លោក​-​លោកស្រី​អនុប្រធាន​នាយកដ្ឋាន​-​អង្គភាព​ លោកនាយ​-​នាយ​រង​ការិយាល័យ​ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​ ។​

​បន្ទាប់​ពី​បាន​ស្តាប់​សេចក្តីរាយការណ៍​ស្តី​ពី​ លទ្ធផល​ប្រតិបត្តិការ​ការពារ​ប្រចាំខែ​វិច្ឆិកា​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ ខែធ្នូ​ ឆ្នាំ​២០២៤​ បញ្ហា​ប្រឈម​ និង​សំណូមពរ​របស់​នាយកដ្ឋាន​-​អង្គភាព​ ទាំង​៣​រួច​មក​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​-​អង្គភាព​ នាយការិយាល័យ​ និង​មន្ត្រី​ក្រោម​ឱវាទ​ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ក្នុង​ការងារ​ជំនាញ​ និង​កិច្ច​ប្រតិបត្តិការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សង្គម​ ជា​ពិសេស​ការ​ការពារ​សុវត្ថិភាព​ជូន​ឥស្សរៈជន​ជាន់ខ្ពស់​ ព្រឹទ្ធសភា​ រដ្ឋសភា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ស្ថានទូត​ និវេសនដ្ឋាន​ គោលដៅ​សំខាន់ៗ​ ពិធីបុណ្យ​ជាតិ​-​អន្តរជាតិ​ កិច្ចប្រជុំ​ពាក់ព័ន្ធ​ និង​គណៈប្រតិភូ​ជាតិ​-​អន្តរជាតិ​ មក​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ មាន​ប្រសាសន៍​បន្ត​ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​អាណា​ត្តិ​ទី​៧​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​ដាក់​ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ទំនើប​កម្ម​ និង​ការ​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​ នៃ​កងកម្លាំង​គ្រប់​ប្រភេទ​ ក្នុង​បរិបទ​សកល​ភាវរូប​នី​យ​កម្ម​ និង​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​ ឯកឧត្តម​អគ្គស្នងការ​រង​បន្ត​ថា​ ឆ្លង​តាម​ការ​ស្តាប់​នូវ​របាយការណ៍​របស់​នាយកដ្ឋាន​-​អង្គភាព​ទាំង​៣​ ពិនិត្យ​ឃើញ​ថា​ ថ្នាក់ដឹកនាំ​ រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ បាន​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ​ ទន្ទឹម​នោះ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​យើង​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ​ចំពោះ​មុខ​ ដើម្បី​ធានា​ដល់​កិច្ច​ប្រតិបត្តិការ​តាម​ជំនាញ​នីមួយៗ​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​បន្ត​ដូច​ខាងក្រោម​ ៖
១/-​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ នាយ​ដ្ឋា​ន​-​អង្គភាព​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​ធានា​ដល់​កិច្ច​សហប្រតិបត្តិការ​ ។​
២/-​បន្ត​ពង្រឹង​ការងារ​ជំនាញ​ និង​ចូលរួម​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សង្គម​ ។​
៣/-​បន្ត​ចូលរួម​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ ផែនការ​សកម្មភាព​របស់​សេនាធិការដ្ឋាន​ ។​
៤/-​បន្ត​ពង្រឹង​អនុវត្តន៍​គោលនយោបាយ​ “​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​”​ របស់​រាជរដ្ឋាភិបាល​ ។​
៥/-​ត្រៀមកម្លាំង​ ២៤​ម៉ោង​លើ​២៤​ម៉ោង​ រួម​ទាំង​ មធ្យោបាយ​ សម្ភារៈ​ ឧបករណ៍​សម្រាប់​ការពារ​ចល័ត​ក្នុង​ពិធី​ផ្សេងៗ​ និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា​ រាល់​ហេតុការណ៍​ដែល​កើតឡើង​ដោយ​ចៃដន្យ​ ។​
៦/-​បន្ត​រៀបចំ​វគ្គ​បំប៉ន​ វគ្គ​បណ្តុះបណ្តាល​ តាម​បណ្តាល​នាយកដ្ឋាន​-​អង្គភាព​ ។​
៧/-​បន្តសកម្មភាព​អប់រំ​មន្ត្រី​ក្នុង​អង្គភាព​ អំពី​អនាម័យ​ថែទាំ​សុខភាព​ រស់នៅ​ស្អាត​ ហូប​ ស្អាត​ ដើម្បី​បង្ការ​ និង​ការពារ​ ការ​ឆ្លង​រាលដាល​នូវ​ជម្ងឺឆ្លង​ផ្សេងៗ​ ។​
៨/-​បន្ត​អនុវត្ត​ការងារ​ប​ញ្ជ្រា​ប​ចំណេះដឹង​យេ​ន​ឌ័​រ​ ដល់​បណ្តានាយកដ្ឋាន​-​អង្គភាព​ ។​
៩/-​បន្ត​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​បណ្តា​នាយកដ្ឋាន​-​អង្គភាព​ និង​បំពេញភារកិច្ច​ ផ្សេងៗ​ទៀត​ ដែល​សេនាធិការដ្ឋាន​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ក្រសួងមហាផ្ទៃ​ប្រគល់​ឲ្យ​៕​